វិធីឆាបាយម្នាស់ ជាមួយបង្គា និងសាច់ក្រក
គ្រឿងផ្សំ៖
- សាច់ក្រក បង្គា ពងមាន់
- ម្នាស់ ខ្ទឹមបារាំង
- ស្ករស អំបិល បីចេង ប្រេងខ្យង ទឹកស៊ីអ៊ីវ
វិធីធ្វើ៖
១- បាយស្រួយ១ចានចង្កឹះ, សាច់បង្គា ៥០ក្រាម, សាច់ម្នាស់ចិត ១ផ្នែក ,សាច់ក្រកហាន់ ១ដុំ , ស៊ុតមាន់ឬទា ១គ្រាប់ ,ប៊័រ១ស្លាបព្រាបាយ, ប្រេងខ្យង ១ស្លាបព្រាបាយ, ខ្ទឹមបារាំងហាន់ ១/២មើម, អំបិល ១/២ ស្លាបព្រាកាហ្វេ, បីចេង , ស្ករ ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ, ម្សៅការី ១ស្លាបព្រាកាហ្វេ, គ្រាប់ស្វាយចន្ទីលីង ៣០ក្រាម,សាច់ជ្រូកបាក់យ៉ុង ១ ស្លាបព្រាបាយ, ផ្លែទំពាំងបាយជូរក្រៀម៣០ក្រាម, ផ្លែម្នាស់ យកសាច់ចេញសម្រាប់ដាក់បាយឆា ១ផ្លែ
២- ឆាប៊័រ ជាមួយខ្ទឹមបារាំង ឱ្យឆ្អិន ដាក់បាយស្រួយ ម្សៅការីហើយឆាឱ្យចូលគ្នា រួចដាក់គ្រឿងផ្សំ ដែលនៅសល់ទាំងអស់លើកលែងតែគ្រាប់ស្វាយចន្ទី និងសាច់ជ្រូកបាក់យ៉ុង ។
៣-ពេលឆ្អិនល្អហើយ ភ្លក្សមើលតាមចូលចិត្ត ដួសដាក់ក្នុងផ្លែម្នាស់ ដែលត្រៀមស្រេច រោយគ្រាប់ស្វាយចន្ទី និងសាច់ជ្រូកប៉ាក់យ៉ុងពិសាបានភ្លាមៗ៕
0 Comments